ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសានា ព្រះមហាក្សត្រ លិខិតថ្លែងអំណរគុណ


IMG_20170407_195029_127

 

19105274_813819235461429_1200212923_oក្នុងនាមខ្ញុំបាទជាគ្រូបង្រៀនភាសាជប៉ុននៅសាលាអង្គការ JCIA ពោធិ៍សែនជ័យ និងជាតំណាងរបស់សិស្សានុសិស្សទាំងអស់ដែលបានសិក្សានៅសាលាអង្គការ JCIA ពោធិ៍សែនជ័យនេះ     ខ្ញុំបាទសូមលើកម្រាមដៃដប់ប្រណមគោរពថ្លែងអំណរគុណដល់លោកនាយកសាសា JCIA ពោធិ៍សែនជ័យដែលបានបង្ហាត់បង្រៀននូវចំណោះដឹងទាក់ទងនឹងប្រពៃណី វប្បធម៏ ព្រមទាំងរបៀបនៃការគិតរបស់ជនជាតិជប៉ុនមកដល់យើងខ្ញុំទាំងអស់គ្នា ដែលក្នុងនោះមានដូចជា របៀបឆុងតែរបស់ជនជាតិជប៉ុន ព្រមទាំងរបៀបសរសេរអក្សរផ្ចង់របស់ជប៉ុនជាដើម ។ យើងខ្ញុំពិតជាមានសេចក្តី​សោមន​ស្សរីករាយណាស់ដែលទទួលបាននូវការបង្ហាត់បង្រៀនពីសំណាក់លោកនាយកដោយផ្ទាល់ ។ ហើយយើងខ្ញុំពិតជាបាន​សិក្សាបានយ៉ាងច្រើនអំពីដំណាក់កាលនិមួយៗនៃមុខវិជ្ជាទំាងនោះ ខ្ញុំបាទពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតាមដែលខ្ញុំបាទបានដឹង បន្ទប់ឆុងតែបែបជប៉ុននេះជាបន្ទប់ដំបូងបង្អស់សំរាប់ប្រទេសកម្ពុជា ពីព្រោះថាកន្លងមកធ្លាប់មើលឃើញតាមរយៈកញ្ចក់ទូរទស្សន៍  ប៉ុន្តែក្នុងឱកាសនេះ ខ្ញុំបាទបានឃើញ និង បានញុំដោយផ្ទាល់។ ហើយចំពោះរចនាបថនៃការតុបតែងវិញពិតជាគួរអោយចាប់អារម្មណ៏ណាស់ អារម្មណ៏របស់ខ្ញុំហាក់​ដូចបានទៅប្រទេសជប៉ុនពិតៗតែម្តង ព្រោះថាបរិយាកាសនៅខាងក្នុងស្រស់ស្អាតគួរជាទីគាប់ចិត្ត ថ្វីថ្បិតតែសាងសង់នៅក្នុងប្រទេសកម្ពុជាមិនមែននៅប្រទេសជប៉ុនក៏ពិតមែន ប៉ុន្តែក្បូរក្បាច់រចនាវិញគឺជារបស់ជប៉ុនពិតៗ មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណាក់កាលបង្រៀននីមួយៗសុទ្ធសឹងតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលត្រូវបានពន្យល់បង្ហាញយ៉ាងច្បាស់លាស់នឹងលំអិតដោយផ្ទាល់ពីលោកនាយក            អ្វីដែលអស្ចារ្យជាងនោះទៅទៀតគឺ របៀបសរសេរផ្ចង់របស់ជនជាតិជប៉ុនដែលជាសិល្បះដ៏ចំណាស់ជាងគេដែល មានតំលៃមិនអាចកាត់ថ្លៃបាន ព្រមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅនោះ លោកនាយកបានបង្ហាត់បង្ហាញមកដល់យើងខ្ញុំផងដែល ។ ដំណាក់កាលជ្រើសរើសជក់មកសរសេរ ដំណាក់កាលលាយទឹកថ្នាំដើម្បីសរសេរ ដំណាក់កាលប្រមូលអារម្មណ៏និងធ្វើសមាធិចិត្តមុននឹងចាប់ផ្តើមសរសេរ ទាំងនោះសុទ្ធតែជាដំណាក់កាលសំខាន់ៗដែលយើងខ្ញុំបានសិក្សាកន្លងមក ដើម្បីអោយខ្លួនមានភាពអំណត់ ព្យាយា គួរធ្វើបែបណា​​         ចង់បង្ហាញនូវអារម្មណ៏ ដឹងគុណ គោរព អប់រំ តាមរយះការសរសេរអក្សរមួយតួរៗតើគួរតែសរសេររបៀបណា លោកនាយកក៏បានបង្ហាត់បង្ហាញផងដែរ ។ ខ្ញុំបាទផ្ទាល់ពិតជាមិននឹកស្មានថាកូនខ្មែរក្រីក្រ មិនមានលទ្ធភាពសិក្សា នឹងបង់ថ្លៃសាលាដើម្បីរៀនសូត្រ មិនអាចផ្គត់ផ្គងការហូបចុកជាដើម ក្លាយទៅអាច ញុំ អាចស្នាក់នៅ អាចសិក្សា ព្រមទាំងទទួលបានការអប់រំដ៏ល្អប្រសើរពីលោកនាយកយ៉ាងនេះសោះឡើយ ។ ទឹកចិត្តដ៏ថ្លៃថ្លាទាំងអស់នេះពិតជាបានផ្តិតជាប់ក្នុងក្រអៅបេះដូងយើងខ្ញុំព្រមទាំងសិស្សានុសិស្សទាំងអស់ដែលមិនអាចនឹងបំភ្លេចបានឡើយ ។ សូមលោកនាយកមេត្តាបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដើម្បីអោយសិស្សានុសិស្សនៅកម្ពុជា អាចសិក្សា អាចយល់ដឹង នឹងយកចំណោះដឹងទាំងនោះ មកអភិវឌ្ឍនិ៍ប្រទេសកម្ពុជាអោយបានរុងរឿងនឹងឈានទៅមុនដូចជាប្រទេសជប៉ុនផងដែរ ។        

19748017_1553339161405685_897453822_o

ជាថ្មីម្តងទៀតក្នុងនាមខ្ញុំបាទជាគ្រូបង្រៀនភាសាជប៉ុននៅសាលាអង្គការ JCIA ពោធិ៍សែនជ័យ និងជាតំណាងរបស់សិស្សានុសិស្សទាំងអស់ដែលបានសិក្សានៅសាលាអង្គការ JCIA ពោធិ៍សែនជ័យនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយកសាសា JCIA ពោធិ៍សែនជ័យដែលបានចំណាយថវិកាផ្ទាល់ខ្លួនព្រមទាំងពេលវេលាដ៏មានតំលៃរបស់លោក​នាយក ផ្ទាល់មកបង្ហាត់បង្ហាញ់ដល់យើងខ្ញុំបាទទាំងអស់គ្នា ។ សូមគោរពជូនពរដល់លោកនាយកព្រមទាំងក្រុមគ្រួសារ អោយជួបប្រទះតែ សេចក្តីសុខ សេចក្តីចំរើន ដើម្បីជាម្លប់ដ៏ត្រជាក់ ដល់យើងខ្ញុំទាំងអស់គ្នា ។           សេចក្តីបញ្ចប់សូមលោកនាយកមេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ