សារលិខិតរបស់អគ្គនាយក

HOME > សារលិខិតរបស់អគ្គនាយក


13ខ្ញុំរីករាយ និងស្វាគមន៍ចំពោះការបង្កើតក្រុមហ៊ុនថ្មីនៅទីក្រុងភ្នំពេញ។

សំរាប់ខ្ញុំបរិយាកាសជុំវិញអាស៊ីបានឆ្លងកាត់របត់ផ្លាស់ប្តូរជាច្រើនរួមទំាងការបោះបង់ចោល ប្រពៃណីជប៉ុនតាមរយៈការទទួលយកវប្បធម៌លោកខាងលិចដែលបន្តអោយមានការញែកចេញ អំពីទស្សនៈវប្បធម៌ជប៉ុនចំពោះជីវិតនិងរាងកាយ។      ជាឧទាហរណ៍  ជាងឈើជនជាតិជប៉ុនដែលមាន ជំនាញសាងសង់អគារសិល្បៈទៅតាមរចនាបទប្រពៃណីជប៉ុនមានការថយចុះចាប់តំាងពីការកើត​ឡើងវិញរបស់ជំនាន់Meijiក្នុងឆ្នាំ១៨៦៨។បន្ទាប់ពីសង្រ្គាមលោកលើកទី២រដ្ឋាភិបានជប៉ុនបានរក្សា ការសំរេចចិត្តជាផ្លូវការទៅតាមការស្នើសុំរបស់វិទ្យាស្ថាន ស្ថាបតយ្យកម្មជប៉ុន ដែលធ្វើការហាមប្រាម ការកសាងស្ថាបតយ្យកម្មនានាដែលធ្វើដោយឈើដោយពិចារណាថា ឈើសាងសង់គឺជាជីវិតរស់នៅ ប្រចំាថ្ងៃហើយក្នុងឆ្នាំ២០០១ច្បាប់របស់រដ្ឋាភិបាលតំរូវអោយកំរិតសំណើមនៃឈើសាងសង់ ស្ថិតនៅ ក្រោម២០%។វាទាញយកសមាសធាតុនៃដើមឈើដែលមានសមត្ថភាពសំរាប់ដកដង្ហើម។ លើសពីនេះ ទៀត ប្រភេទ Someiyoshino ក្រៀមស្វិត ដែលបង្កាត់ពូជ ដើម Cherry សិប្បនិម្មិត និងជាផ្កាតំណាងប្រទេសជប៉ុនបានកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ ដោយ យើងនឹងបំពេញទៅតាមទំនួលខុសត្រូវខាងវប្បធម៌ជាមួយនឹងវិធីសាស្រ្តប្រពៃណី បែបជប៉ុន និងតំរូវការក្នុងការប្រើប្រាស់អោយពេញលទ្ធភាពដែលជំរុញអោយយើង ឆ្ពោះទៅរកវប្បធម៌ថ្មី។     ទោះបីវាជារឿងចំឡែកក្តី តែប្រជាជនខ្មែរបានធ្វើអោយយើងនឹករលឹកស្រុក កំណើត ដូចជំនាន់ Showa អញ្ចឹង។ ឥឡូវនេះ យើងត្រូវត្រឡប់ក្រោយមើលវប្បធម៌ដែលបាត់បង់

 

スクリーンショット 2015-05-15 18.34.11

អ្វីដែលអាចសន្មត់បានថាវាជាវប្បធម៌ដ៏អស្ចារ្យ? Hashihime Group សន្មត់ថាវប្បធម៌ របស់ជប៉ុន និងវប្បធម៌របស់កម្ពុជា មានភាពសាមញ្ញដូចគ្នាមួយចំនួន។​ប្រទេស កសិកម្មទំាងពីរ មានភាពជោគជ័យក្នុងការរុះរើវប្បធម៌ប្រពៃណីរបស់ខ្លួន។ វប្បធម៌ប្រពៃណីរបស់ខ្មែរ បានបំផ្លាញ អស់ដោយ របបខ្មែរក្រហម។ វប្បធម៌វាទទេរ តែសមត្ថភាពទេ ដែលធ្វើអោយពិភពលោក យើងកំពុង រស់នៅមាន ភាពរុងរឿង និងស្រស់ស្អាត។ វាមិនអាចកកើតតាមរយៈការពោល និងចង់បានតែ ឯកឯងនោះទេ។ឥឡូវយើងត្រូវអនុញ្ញាតិអោយខ្លួនឯងរុករកអោយហួសពីមូលធន និយមដែលមាន ស្រាប់ និងបង្រៀន ខ្លួនឯងអោយដឹងពីស្ថានភាព តាមរយៈទស្សនវិស័យវប្បធម៌។ ឱកាសតែងតែកើត មានតាមរយៈ ការបង្រួមបង្រូមគ្នា និងទីកំណត់។ ដូចនេះហើយបានជាយើង ជ្រើសរើសពាក្យ “hashi; a bridge” ដោយផ្អែកទៅតាមឧត្តមគតិ ដែលជាកូនសោរគន្លឹះ ទៅរកជោគជ័យ។ សូមអោយយើងផ្តល់ ឱកាសដល់អ្នកចំពោះទស្សនៈទានជាសកល អំពីរឿងរ៉ាវទំាងអស់ដែលដំណើរការក្នុងជីវិត។ ការងារ ជាចំបង របស់យើងគឺត្រូវតែកសាង និងកែរំរូវទំនាក់ទំនងជាវប្បធម៌រវាងកម្ពុជា និងជប៉ុន តាមរយៈ ការអប់រំ។ ពួកយើងមានសម្ព័ន្ធភាព ជាមួយ សមាគម JCIA និងកំពុងដំណើរការឆ្ពោះទៅរកគោល ដៅកសាង ទីក្រុងពិភពបណ្ណាល័យ។ ក្រុមហ៊ុន Hashihime Group សូមកសាងទិដ្ឋភាពនៃ ប្រពៃណី ជប៉ុន នៅក្នុង តំបន់នាទីក្រុងភ្នំពេញ។ យើងស្វាគមន៍ការគំាទ្ររបស់លោកអ្នក តាមរយៈ ការបង្កើតរួម គ្នានូវតំលៃ វប្បធម៌មួយ។

Hashihime Group មើលឃើញថា ទីក្រុងបណ្ណាល័យសកល គឺជាផ្នែកនៃសកម្មភាពទំនាក់ទំនងអន្តរ វប្បធម៌។

 

ឧសភា ២០១៥

អគ្គនាយក Hashihime Group

កាស៊ូតូ តាកាគូសា